អ៊ីរ៉ង់អំពាវនាវឲ្យមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីស្លាមនានា

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអំពាវនាវឲ្យមាន សន្តិភាពនិងកិច្ចសហប្រតិបតិ្តការថែមទៀតរវាងប្រទេសអ៊ីស្លាមនានា។
អ៊ីរ៉ង់អំពាវនាវឲ្យមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីស្លាមនានា - ảnh 1  ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖Lobel)

(VOVworld) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអំពាវនាវឲ្យមាន សន្តិភាពនិងកិច្ចសហប្រតិបតិ្តការថែមទៀតរវាងប្រទេសអ៊ីស្លាមនានា។ នាថ្ងៃទី ១០ កញ្ញា ថ្លែងមតិនៅសន្និសីទកំពូលអង្គការសហប្រតិបតិ្តការអ៊ីស្លាម (OIC) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Astana របស់កាហ្សាក់ស្ថាននោះ ប្រធានាធិបតី លោក Hassan Rouhani អះអាងថា សាមគ្គីភាពនិងឯកភាពក្នុងសហ គមន៍ជន អ៊ីស្លាម គឺចាំបាច់ជាងពេលណាៗទាំងអស់។ លោករូបនេះចាត់ទុកថា សកម្មភាព របស់ជនអ៊ីស្រាអែលចំពោះជនប៉ាឡេស្ទីន បញ្ហាជនអ៊ីស្លាម Rohingya នៅ មីយ៉ាន់ម៉ា គ្រោះមហន្តរាយមនុស្សធម៌បង្កឡើងដោយក្រុមជ្រុលនិយមនៅស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចការរីករាយដាលសកម្មភាពយោធាប្រឆាំងនឹងប្រជាជននៅ យេម៉ែនបានបណ្ដាលឲ្យការរក្សាសាមគ្គីភាពនិងឯកភាពក្នុង សហគមន៍ជន អ៊ីស្លាមកាន់តែចាំបាច់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់រូបនេះឲ្យដឹងថា តេអេរ៉ង់ជានិច្ចកាលយក ចិត្តទុកដាក់ពិសេសដល់ការបង្កើតឡើងបរិយាកាសខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គមដោយស្ថិរភាពនៅប្រទេសអ៊ីស្លាមទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ