អ៊ីរ៉ង់អះអាងជាថ្មីថា គោរពរាល់ការសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) -នាថ្ងៃទី ១៧ កុម្ភៈ ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា ប្រទេសខ្លួននឹងគោរពរាល់ការសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ និង ក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី អាមេរិក ចិន និងអាល្លឺម៉ង់) បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ មក ឬហៅថាផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA)។
អ៊ីរ៉ង់អះអាងជាថ្មីថា គោរពរាល់ការសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ |
លោក Rouhani ក៏បានព្រមាន ថា អាមេរិកនឹងសោកស្តាយប្រសិនបើ រំលោភលើ JCPOA នេះ។សេចក្ដីប្រកាសរបស់លោក Rouhani ត្រូវបាននាំចេញ ក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ និងដាក់ទណ្ឌកម្មឡើងវិញ។ អាមេរិកបានអំពាវនាវឲ្យមានការតាក់តែងកិច្ចព្រមព្រៀងបំពេញបន្ថែមសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជា
មួយអ៊ីរ៉ង់ ឬតាក់តែងយន្តការផ្សេងៗទៀត ដែលគ្មានការព្រួយបារម្ភរបស់ វ៉ាស៊ីនតោន ដោយមានសកម្មភាពជាក់ស្ដែងរបស់តេអេរ៉ង់។ លោក Rouhani បានសង្កត់ធ្ងន់ថា JCPOA មិនអាចចរចារឡើងវិញបានទេ ដោយមិនអើពើពីការគំរាមកំហែងរបស់វ៉ាស៊ីងតោនឡើយ៕