អ៊ីរ៉ង់អះអាងថា ខ្លួនមិនផ្តល់ទិន្នន័យដល់ IAEA ទេ នៅពេលកិច្ចព្រមព្រៀងត្រួតពិនិត្យមិនត្រូវបានពន្យាពេល

(VOVWORLD) - មុននេះ នាថ្ងៃទី ២៥ មិថុនា IAEA បានស្នើឱ្យអ៊ីរ៉ង់មានមតិឆ្លើយតបថា តើត្រូវបន្តពន្យាពេលកិច្ចព្រមព្រៀងនេះដែររឺអត់។ 

កាលពីថ្ងៃទី ២៧ ខែមិថុនា ប្រធានសភាអ៊ីរ៉ង់លោក Mohammad-Bagher Ghalibaf បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នឹងមិនប្រគល់រូបភាពដែលថតនៅមូលដ្ឋាននុយក្លេអ៊ែរមួយចំនួន របស់ខ្លួនទៅឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទេ ដោយសារតែកិច្ចព្រមព្រៀងឃ្លាំមើល នុយក្លេអ៊ែរ ជាមួយទីភ្នាក់ងារនេះបានផុតកំណត់ទៅហើយ។

មុននេះ នាថ្ងៃទី ២៥ មិថុនា IAEA បានស្នើឱ្យអ៊ីរ៉ង់មានមតិឆ្លើយតបថា តើត្រូវបន្តពន្យាពេលកិច្ចព្រមព្រៀងនេះដែររឺអត់។ ប្រេសិតពិសេសអ៊ីរ៉ង់ក្រោយមកបានអះអាងថា ក្រុងតេអេរ៉ង់មិនមានកាតព្វកិច្ចផ្តល់ចម្លើយទេ ទោះបីអ៊ីរ៉ង់បានប្រកាសកាលពី ២ ថ្ងៃមុនថា ក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសនេះនឹងសម្រេចចិត្តលើបញ្ហានេះក៏ដោយ។ នៅថ្ងៃទី ២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនបន្តកិច្ចព្រមព្រៀងជាមួយ IAEA ទេនោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាល់កិច្ចព្រមព្រៀងបើកទូលាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ