អ៊ីរ៉ង់អះអាងថានឹងតបតវិញចំពោះអំពើបង្ករឿងហេតុ
(VOVWORLD) - ក្រៅពីនេះរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ក៏បានបន្ទាបផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធជាអតិបរ មារបស់អាមេរិកលើអ៊ីរ៉ង់។
នាថ្ងៃទី ២៩ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Amir Hatami បានអះអាងថា ទីក្រុងតេអេរ៉ង់នឹងតបតវិញយ៉ាងខ្លាំង មិនថាសកម្មភាពបង្ករឿងហេតណា ដែលសំដៅ ទៅលើប្រទេសនេះ។
តាមលោក Amir Hatami ថា នាបច្ចុប្បន្ននេះ អ៊ីរ៉ង់មានសម្ថភាពឆ្លើយតបនឹងរាល់តម្រូវការ ការពារជាតិ ព្រមទាំងសង្កត់លើការប្រយុទ្ធប្រឆាំងនឹងភេរវជន និងការបាញ់ធ្លាក់យន្តហោះដ្រូនឈ្លានពានរបស់អាមេរិកគឺជាភស្តុតាងអំពីអំណាចការពារជាតិរបស់ អ៊ីរ៉ង់។ ក្រៅពីនេះរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ក៏បានបន្ទាបផលប៉ះពាល់ពីគោលនយោ បាយ ដាក់សម្ពាធជាអតិបរមារបស់អាមេរិកលើអ៊ីរ៉ង់ផងដែរ៕