អ៊ីរ៉ង់អះអាងថានឹងប្រកាន់ខ្ជាប់តាមកម្មវិធីនុយក្លេអ៊ែរដើម្បីសន្តិភាព
(VOVWORLD) - នាថ្ងៃទី ២៧ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថាទីក្រុង Tehran នឹងបន្តអនុវត្តកម្មវិធីនុយក្លេអ៊ែរដើម្បីសន្តិភាពស្របតាមបទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
រោងចក្រឧណ្ហអគ្គិសនីនុយក្លេអ៊ែរនៅភាគខាងត្បូងអ៊ីរ៉ង់ (រូបថត៖ AFP / TTXVN) |
អនុរដ្ឋមន្ត្រី លោក Abbas Araghchi បានឲ្យដឹថា ប្រទេសអ៊ីរ៉ង់បានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយ ក្លេអ៊ែរ (NPT) និងកម្មវិធីនុយក្លេអ៊ែរ ដែលទីក្រុងតេហេរ៉ង់ កំពុងអនុវត្តស្របតាមបទបញ្ញាត្តិរបស់ IAEA ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ក៏ បានក្រើនរំលឹកថា “មិនថាពេលណាឡើយដែលផលប្រយោជ ន៍ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅជាផ្លូវការថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ត្រូវបានធានា ប្រទេសអ៊ីរ៉ង់នឹងត្រៀម «វិលត្រឡប់មកវិញ» ជាមួយនឹងការសន្យារបស់ខ្លួនចំពោះផែនការ JCPOA ផងដែរ ៕