អ៊ីរ៉ង់អះអាងថាបន្តជួយឧបត្ថម្ភរដ្ឋអំណាចស៊ីរី

អ៊ីរ៉ង់អះអាងថាបន្តជួយឧបត្ថម្ភរដ្ឋអំណាចស៊ីរី - ảnh 1
កងទ័ពរបស់រដ្ឋាភិបាលស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Abdolreza Rahmani Fazli នា ថ្ងៃទី
១១ មករា បានប្រកាសថា តេអេរ៉ង់នឹង ជួយហ្វឹកហាត់កង កម្លាំងនៃរដ្ឋាភិបាលស៊ីរី
 ប៉ុន្តែមិនទៅតាមរបៀបជួយឧបត្ថម្ភដោយផ្ទាល់ទេ តែក្រោម រូបភាពពិគ្រោះយោ
បល់ទៅវិញ។លោក Fazli បានឲ្យដឹងថា ការជួយឧបត្ថម្ភរបស់ អ៊ីរ៉ង់ត្រូវបានអនុវត្តន៍
តាមសំណើររបស់រដ្ឋអំណាចប្រធានាធិបតី Bashar al- Assad។មុននោះ អ៊ីរ៉ង់បាន
បង្កើនការជួយឧបត្ថម្ភហិរញ្ញវត្ថុសំរាប់ស៊ីរីក្រោមរូបភាព ផ្គត់ផ្គង់ឥណទាន ហើយ
បញ្ជូនទីប្រឹក្សាយោធាទៅកាន់ស៊ីរីដើម្បីជួយឧបត្ថម្ភកង កម្លាំងរបស់រដ្ឋអំណាច
 Damascus។លោក Fazli  ក៏បានចាត់ទុកថា សកម្មភាព ភេរវកម្មលើដែនដីស៊ីរី
កំពុងថយចុះ ហើយរួមជាមួយការជួយឧបត្ថម្ភរបស់អ៊ីរ៉ង់ កងកម្លាំងគាំទ្ររដ្ឋា
ភិបាលស៊ីរីដណ្ដើមបានលទ្ធផលវិជ្ជមានជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ