អ៊ីរ៉ង់អះអាងថាផែនការបាញ់បង្ហោះឧបករណ៍អវកាសនិងមីស៊ីល មិនរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃទី ៣ ខែមករា បានច្រានចោលការព្រមានរបស់អាមេរិកអំពីការបាញ់បង្ហោះឧបករណ៍អវកាស និងការសាកល្បងបាញ់មីស៊ីល ហើយអះអាងថាទង្វើនេះមិនបានរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់អ.ស.បទេ។
អ៊ីរ៉ង់អះអាងថាផែនការបាញ់បង្ហោះឧបករណ៍អវកាសនិងមីស៊ីល មិនរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

ក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃបដិវត្តអ៊ិស្លាមអ៊ីរ៉ង់នៅដើមខែកុម្ភៈ ទីក្រុង Tehran បានរៀបចំផែនការ បង្ហោះផ្កាយរណប Payam  ឡើងទីអវកាស 500 គីឡូម៉ែត្រដោយមីស៊ីល Simorgh (ឥន្ទ្រី)។ នៅលើបណ្តាញសង្គម Twitter រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Zarif បានលើកច្បាស់ថា "ការបាញ់មីស៊ីលនិងឧបករណ៍អវកាសរបស់អ៊ីរ៉ង់មិនរំលោភ (សេចក្តីសម្រេចចិត្តរបស់អ.ស.ប ទេ" ។ ក្នុងថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានអ៊ីរ៉ង់ថាមិនគប្បីអនុវត្តគម្រោងបង្ហោះម៉ីលស៊ីលខាងលើនោះ ដោយលើកឡើងហេតុផលថាសកម្មភាពនេះនឹងរំលោភលើសេចក្តីសម្រេចលេខ ២២៣១ ពុំជាមិនខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ