|
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ១០
មេសា បានប្រកាសថា ប្រទេសនេះនឹងមិនចរចារអំពីកម្មវិធីកាំជ្រួច របស់ខ្លួនពីព្រោះ
នេះជាបញ្ហាការពារជាតិ។សេចក្ដីប្រកាសពោលខាងលើត្រូវបាន ចេញផ្សាយក្រោយ
ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី៧ មេសាប្រកាសថា អាមេរិក
ត្រៀមខ្លួនជាស្រេចចរចារជាមួយអ៊ីរ៉ង់អំពីកិច្ចព្រម ព្រៀងថ្មី សំដៅដោះស្រាយបញ្ហា
ទាក់ទិនដល់កម្មវិធីកាំជ្រួចរបស់អ៊ីរ៉ង់។វ៉ាស៊ីន តោនតែងតែរិះគន់កម្មវិធីកាំជ្រួចរបស់
តេអេរ៉ង់ ដោយចាត់ទុកនេះជាការគំរាម កំហែងទៅលើសន្តិភាពនៅក្នុងតំបន់និងលើ
ពិភពលោក។ប៉ុន្តែ អ៊ីរ៉ង់ប្រកាសថា កម្មវិធីនេះគឺសំដៅបម្រើគោលដៅសន្តិភាពនិង
ជាវិធានការស្របច្បាប់សំដៅ លើកកំពស់សមត្ថភាពការពារសន្តិសុខជាតិ៕