អ៊ីរ៉ង់អះអាងថាមិនបោះបង់ចោលសិទ្ធអភិវឌ្ឍន៌នុយក្លេអ៊ែ

អ៊ីរ៉ង់អះអាងថាមិនបោះបង់ចោលសិទ្ធអភិវឌ្ឍន៌នុយក្លេអ៊ែ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rowhani (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី១០កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rowhani បានថ្លែង មតិ
ចំពោះមុខបណ្តាបុព្វជិតនៅរដ្ឋធានីតេហេរ៉ង់ថា តេហេរ៉ង់មិនបោះបង់ចោលសិទ្ធ នុយក្លេអ៉ែណាមួយឡើយ។ លោក Rowhani មិនលើកច្បាស់អំពីការខំប្រឹង ប្រែង
សំដៅបំបាត់ ចាលការព្រួយប្រារម្មណ៌របស់លោកខាងលិចអំពីកម្មវិធីនុយ ក្លេអ៉េ
របស់អ៊ីរ៉ង់ទេ ប៉ុន្តែលោកសង្កត់ធ្ងន់ថា លោកខាងលិចត្រូវយល់ថា ទទួលបានលទ្ធ
ផលណាមួយតាមរយៈការគំរាមកំហែងនិងបង្កសម្ពាធឡើយ​។ ការអធិប្បាយពោល
ខាងលើរបស់លោក Rowhani ត្រូវបាននាំចេញមុនជំនួប នៅ New York (អាមេរិក) នាដំណាច់ខែកញ្ញារវាងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង Mohammad Javad Zarif និងដំ
ណាងជាន់ខ្ពស់ទទួលបន្ទុកខាងគោលនយោ​បាយសន្តិសុខនិងកិច្ចការបរទេស
របស់EUលោកស្រី Catherine Ashton សំដៅ ទៅលើការខំប្រឹងប្រែងចាប់ផ្តើមឡើង
វិញបណ្តាវង់ចរចារអំពីកម្មវិធីនុយក្លេអ៉េរ នៅអ៊ីរ៉ង់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ