អ៊ីរ៉ង់អះអាងថាអាចចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមឡើងកំរិត ២០% ក្នុងរយៈពេលពីរបីថ្ងៃទៀត

(VOVWORLD) - នាថ្ងៃទី ៣ ខែកញ្ញា អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់មានសមត្ថភាពក្នុងការបន្តការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ២០% ក្នុងរយៈពេលពីរថ្ងៃ។
អ៊ីរ៉ង់អះអាងថាអាចចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមឡើងកំរិត ២០% ក្នុងរយៈពេលពីរបីថ្ងៃទៀត - ảnh 1 អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi (រូបថត៖ TTXVN)

ការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិត ២០% ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការទទួលបានសារធាតុអ៊ុយរ៉ាញ៉ូមបរិសុទ្ធក្នុងកំរិត ៩០% ដែលធ្លាប់ជាចាំបាច់ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ មុននេះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabiei បានព្រមានថាប្រទេសនេះនឹងមានជំហានដ៏ធំមួយក្នុងការដកខ្លួនចេញផុតពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខា ជាមួយបណ្តាប្រទេសមហាអំណាចនាឆ្នាំ ២០១៥ ប្រសិនបើដល់កាលកំណត់នាថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ អឺរ៉ុបមិនអាចលើកឡើងបាននូវមធ្យោបាយថ្មីដើម្បី ឲ្យអ៊ីរ៉ង់នាំប្រេងចេញប្រេងរ៉ែ ក្នុងបរិបទដែលបទទណ្ឌកម្មរបស់អាមេរិកកំពុង    «ដាក់សម្ពាធ» យ៉ាងខ្លាំងលើវិស័យវិស័យនាំចេញដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ