អឺរ៉ុបក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃតី ៦ ខែវិច្ឆិកា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៤៩ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១,២៣ លាននាក់។
អឺរ៉ុបក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងមេរោគ (ប្រភព៖ THX / TTXVN)

សហរដ្ឋអាមេរិកនៅតែបន្តជា“ ចំណុចដ៏ក្តៅគគុក” នៃជំងឺរាតត្បាតកូវីដ ១៩។ យោងតាម worldometers.info ថា គិតត្រឹមព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា (ម៉ោងនៅ វៀតណាម) អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៩,៩ លាននាក់ (កើន ១១១ ០០០ ករណិក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ) ក្នុងនោះមានករណីស្លាប់ជិត ២៤១ ០០០ នាក់ (កើន ១០៨១ ករណី)។ បន្ទាប់មកគឺ ឥណ្ឌា និងប្រេស៊ីល។ ក្នុងពេលនោះ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ជប៉ុនបានប្រកាសថារកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១០៥០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ