អឺរ៉ុប​ជា​តំបន់​ដែលរង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ជាង​គេ​ដោយជំ​ងឺ​​រាតត្បាត​កូវីដ-១៩

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២១ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៤៧១ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជិត ៦,២ លាននាក់។
អឺរ៉ុប​ជា​តំបន់​ដែលរង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ជាង​គេ​ដោយជំ​ងឺ​​រាតត្បាត​កូវីដ-១៩ - ảnh 1បុគ្គលិកពេទ្យដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យនៅ Coral Gables សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺជិត១លាននាក់ និងមានអ្នកជំងឺជិត ២២០០នាក់បានស្លាប់។ អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលបច្ចុប្បន្នបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជិត ១៧០លាននាក់ និងករណីស្លាប់មានចំនួនជាង ១,៧ លាននាក់។ ដោយមានបរិមាណករណីឆ្លងជំងឺជាង ៨១លាននាក់ និងអ្នកជំងឺជិត ១លាននាក់ បានស្លាប់ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅលើពិភពលោកដោយសារជំងឺរាតត្បាតកូវីដ-១៩។ បន្ទាប់មកឥណ្ឌា និងប្រេស៊ីល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ