អឺរ៉ុបជួយឧបម្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីជំរុញការបោះឆ្នោតនៅប្រទេសលីប៊ី
(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា ប្រតិភូបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី (UNSMIL) បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានសម្រេចចិត្តជួយឧបត្ថម្ភគាំទ្រ ថាវិការចំនួន ៥ លាន អឺរ៉ូ (Euro) ដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតលីប៊ី ។
លោកស្រី Bettina Muscheidt ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅលីប៊ី និងលោក Sultan Hajiyev នាយកទទូលបន្ទុកការរៀបចំកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅការិយាល័យរបស់ UNDP លីប៊ី ប្រចាំនៅរដ្ឋធានី Tunis (ទុយនីស៊ី)។ តាមរយៈកិច្ចព្រមព្រៀងនេះ EU នឹងជួយឧប្ថម្ភ ថវិការចំនួន ៥ លាន អឺរ៉ូ សម្រាប់គម្រោងដែលមានឈ្មោះថា "ការជួយឧបន្ថម្ភគាំទ្រ ក្នុងការបោះឆ្នោតជូនដល់ប្រជាជនលីប៊ី (Pepol)" ក្រោមអធិបតីភាពរបស់អង្គការសហ ប្រជាជាតិ ។
ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោកស្រី Muscheidt បានអះអាងថា សហភាព អឺរ៉ុបនិងអង្គការសហប្រជាជាតិបានជួយគាំទ្រយ៉ាងសកម្មសារជាថ្មីទៀតជាមួយការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីធ្វើឲ្យប្រទេសលីប៊ីសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ សន្តិភាព និង ស្ថិរភាព ផងដែរ៕