អឺរ៉ុបជំរុញការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹង UNCLOS

(VOVWORLD) - អត្ថបទសរសេរបានចាត់ទុកថា សេចក្ដីប្រកាសទាមទារ អធិបតេយ្យភាពប្រវត្តិសាស្ត្ររបស់ចិនទៅលើផ្ទៃទឹកសឹងតែទាំងស្រុងនៃសមុទ្រខាងកើតនោះ បានរំលោភបំពានទៅលើ UNCLOS។ 

កាសែត ព័ត៌មានសាធារណៈរដ្ឋឆែក (novinky.cz) នាពេលចុងក្រោយ នេះ បានបង្ហោះអត្ថបទសរសេររបស់អ្នកកាសែតឆែកលោក Alex Svemberg ជាអ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិ ស្ដីពីការវិវត្តន៍គួរឲ្យទាក់ ទាញចំពោះសាធារណៈមតិអន្តរជាតិដែលពាក់ព័ន្ធដល់ការដែលប្រទេស អឺរ៉ុបចំនួន៣រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ទើបនឹងបានផ្ញើរកំណត់ ទូតរួមទៅកាន់អង្គការសហប្រជាជាតិដើម្បីច្រានចោលការទាមទារអធិប តេយ្យភាពដោយគ្មានមូលដ្ឋានរបស់ចិននៅសមុទ្រខាងកើត។ ប្រទេស អឺរ៉ុបទាំង៣នេះបានអះអាងនូវទស្សនៈរួមស្ដីពីការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

អត្ថបទសរសេរបានចាត់ទុកថា សេចក្ដីប្រកាសទាមទារ អធិបតេយ្យភាពប្រវត្តិសាស្ត្ររបស់ចិនទៅលើផ្ទៃទឹកសឹងតែទាំងស្រុងនៃសមុទ្រខាងកើតនោះ បានរំលោភបំពានទៅលើ UNCLOS។ អង់គ្លេស បារាំង និងអាល្លឺម៉ង់សុទ្ធតែជាប្រទេសសមាជិកនៃអនុសញ្ញានេះ ហើយកាល ពីឆ្នាំ២០១៩ គេធ្លាប់បានបង្ហាញគោលជំហររួមក្នុងបញ្ហាសមុទ្រខាងកើត រួចហើយ តាមរយៈការចេញសេចក្ដីថ្លែងការណ៍រួមដោយសម្ដែងនូវការព្រួយ បារម្ភចំពោះការវិវត្តន៍ដ៏តានតឹងក្នុងតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ