អឺរ៉ុបបែកបាក់គ្នា ដោយសារការបើកច្រកទ្វារ​ព្រំដែន​សម្រាប់​ប្រទេស​ដែលនៅមានជំងឺរាតត្បាត COVID – 19

(VOVWORLD) - ក្រោយពីជំនួបចរចាជាច្រើនលើក ដែលអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃមក នាថ្ងៃទី ២៦ ខែមិថុនា ក្រុមអ្នកការទូត EU នៅតែមិនទាន់ឯកភាពគ្នាលើលក្ខខ័ណ្ឌនានា ដើម្បីបើកច្រកទ្វារព្រំដែនអឺរ៉ុបចាប់ពីថ្ងៃទី ១ ខែកក្កដា ដោយសារមានការព្រួយបារម្ភអំពីជំងឺរាតត្បាត COVID – 19។ 
អឺរ៉ុបបែកបាក់គ្នា ដោយសារការបើកច្រកទ្វារ​ព្រំដែន​សម្រាប់​ប្រទេស​ដែលនៅមានជំងឺរាតត្បាត COVID – 19 - ảnh 1 ពិនិត្ការបើកបរ នៅព្រំដែន Nickelsdorf / Hegyeshalom រវាងហុងគ្រីនិងអូទ្រីស (រូបថត៖ AFP / TTXVN)

ទោះយ៉ាងណាក៏ដោយ ក្រិក អេស្ប៉ាញ បារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានក្ដីសង្ឃឹមថា អាចស្ដារវិស័យសេដ្ឋកិច្ចឡើងវិញ ក្នុងវិស្សមកាលរដូវក្តៅនេះ ហើយបើកច្រកទ្វារព្រំដែនសម្រាប់ភ្ញៀវទេសចរ ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះ។

សូមបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែមីនាសកម្មភាពធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ EU ត្រូវបានហាមឃាត់។ ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពជំងឺរាតត្បាតកំពុងមានសញ្ញាថយចុះនៅអឺរ៉ុប នោះ បណ្ដាប្រទេស  EU គ្រោងនឹងលុបចោលវិធានការដាក់កំហិតក្នុងការធ្វើដំណើរ សំដៅទប់ស្កាត់ជំងឺរាតត្បាត COVID – 19 ចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ