|
ខ្មាន់កាំភ្លើងនៃអង្គការដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស (រូបថត៖rilek1corner.com) |
(VOVworld) - ស្ថាប័នស៊ើបការសម្ងាត់នានានៃអឺរ៉ុប បានឆ្ពោះទៅការបង្កើតអង្គការ
ផ្លាស់ប្ដូរព័ត៌មានមួយ សំដៅសហការក្នុងការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្មអន្តរជាតិ។
តាមផែនការ នាដើមខែកក្កដាឆ្នាំ២០១៦ មជ្ឈមណ្ឌលប្រឆាំងភេរវកម្មថ្មីមួយនឹង
ត្រូវបានបង្កើតឡើងនៅទីស្នាក់ការស្ថាប័នស៊ើបការសម្ងាត់ហូល្លង់។មជ្ឈមណ្ឌល
នេះរួមមានតំណាងនៃស្ថាប័នស៊ើបការសម្ងាត់ពីប្រទេសជាសមាជិក EU ទាំង២៨
និងប្រទេសចំនួនពីរទៀតគឺន័រវេសនិងស្វីស ដែលមានភារកិច្ចបង្ក លក្ខណៈងាយ
ស្រួលក៏ដូចជាជំរុញខ្លាំងការផ្លាស់ប្ដូរព័ត៌មានរវាងមជ្ឈដ្ឋានសន្តិ សុខនៃប្រទេស
ទាំង៣០៕