អារ៉ាប់ប៊ីសាអូឌីត បើកដែនអាកាសសម្រាប់ជើងហោះហើរអេមីរ៉ាតអារ៉ាប់រួម (UAE) ទៅកាន់ «ប្រទេសទាំងអស់»

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី ២ ខែកញ្ញា បានផ្សាយថា ប្រទេសនេះបានយល់ព្រមអនុញ្ញាតឱ្យមានជើងហោះហើររបស់អេមីរ៉ាតអារ៉ាប់រួម (UAE) អាចហោះហើរឆ្លងកាត់ដែនអាកាសរបស់អារ៉ាប់  ប៊ីសាអូឌីត ទៅកាន់“ ប្រទេសទាំងអស់” ។
អារ៉ាប់ប៊ីសាអូឌីត បើកដែនអាកាសសម្រាប់ជើងហោះហើរអេមីរ៉ាតអារ៉ាប់រួម (UAE)  ទៅកាន់ «ប្រទេសទាំងអស់» - ảnh 1 យន្តហោះដឹកប្រតិភូអាមេរិកនិងអ៊ីស្រាអែលទៅកាន់ UAE បានហោះកាត់ដែនអាកាសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ( រូបថត៖ AFP / TTXVN)

ទីភ្នាក់ងារសារព័ត៌មាន SPA របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានឲ្យដឹងថាប្រទេសនេះបានទទួលយកសំណើរបស់អេមីរ៉ាតអារ៉ាប់រួម ស្តីពីការអនុញ្ញាតឱ្យមានការហោះហើរឆ្លងកាត់ដែអាកាស    អារ៉ាប់ប៊ីសាអូឌីតសម្រាប់ជើង ហោះហើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាការចាកចេញពីអេមីរ៉ាតអារ៉ាប់រួមទៅកាន់ប្រទេសទាំងអស់ផងដែរ។

ភ្លាមៗបន្ទាប់ពីព័ត៌មានដូចពោលខាងលើនេះត្រូវបានប្រកាស នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ នឹងមានការអនុញ្ញាតឱ្យហោះហើរត្រង់ទៅកាន់អេមីរ៉ាតអារ៉ាប់រួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ