អារ៉ាប់ប៊ីសាអូឌីតទទួលតំណែងជាប្រធាន G20 ជាបន្តវេនពីប្រទេសជប៉ុន

(VOVWORLD) - នាថ្ងៃទី ១ ខែធ្នូ ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានក្លាយជាប្រទេសអារ៉ាប់ដំបូងបង្អស់ដែលបានធ្វើជាប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)។ ទីក្រុង Riyahd បានកាន់តំណែងថ្មីក្នុង         បរិបទ ដែលប្រទេសនេះកំពុងអនុវត្តវិធីកំណែទម្រង់សេដ្ឋកិច្ចនិងសង្គមជាច្រើន ដើម្បីពង្រឹងគោលជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ។
អារ៉ាប់ប៊ីសាអូឌីតទទួលតំណែងជាប្រធាន G20 ជាបន្តវេនពីប្រទេសជប៉ុន - ảnh 1 ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថ្លែងនៅទីក្រុង Jeddah (រូបថត៖ AFP/TTXVN) 

ក្នុងនាមជាប្រធានថ្មីរបស់ G20 អារ៉ាប៊ីសាអូឌីតនឹងក្លាយជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០ ។ ក្នុងអាណត្តិនេះ អារ៉ាប៊ីសាអូឌីតនឹងរៀបចំព្រឹត្តិការណ៍និងសន្និសីទជាង ១០០ មុនពេលរៀបចំកិច្ចប្រជុំកំពូល G20 ។ ទីក្រុង Riyahd  សន្យាបន្តអនុវត្តការងាររបស់កិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka (ជប៉ុន) និងជម្រុញទំនាក់ទំនងពហុភាគីនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ