អារ៉ាប់ប៊ីសាអូឌីតមានផែនការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅអ៊ីរ៉ាក់
|
អារ៉ាប់ប៊ីសាអូឌីតមានផែនការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅអ៊ីរ៉ាក់ (VNA) |
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក
Adel bin Ahmed Al Jubeir បានឲ្យដឹងថា៖ ប្រទេសនេះមានផែនការតែងតាំង
ឯក អគ្គរដ្ឋទូតថ្មីប្រចាំនៅអ៊ីរ៉ាក់។ សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរ
ទេស Adel bin Ahmed Al Jubeir ដែលកំពុងមានដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់
បានប្រកាសក្នុងការចរចារមុននោះ ១ ថ្ងៃ ជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់
ប្រទេសម្ចាស់ផ្ទះ។ នា ឆ្នាំ ២០១៦ អ៊ីរ៉ាក់បានទាមទាឲ្យអារ៉ាប់ប៊ីសាអូឌីតកំណត់
ឯកអគ្គរដ្ឋទូតថ្មីជំនួសឲ្យ លោក Thamer al-Sabhan បន្ទាប់ពីមន្ត្រីរូបនេះបាន
នាំចេញអត្ថាធិប្បាយអំពីការធ្វើអន្តរគមន៍របស់អ៊ីរ៉ង់ចំពោះបញ្ហាផ្ទៃក្នុងរបស់
អ៊ីរ៉ាក់។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់លើកនេះ ភាគីទាំងពីរក៏បាន
ពិភាគ្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគីនិងការប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) ផងដែរ៕