អារ៉ាប់ប៊ីសាអូឌីតអំពាវនាវឱ្យធានាការផ្គត់ផ្គង់ថាមពលដើម្បីជួយគាំទ្រការស្ដាខឿនសេដ្ឋកិច្ចសកលឡើងវិញ
(VOVWORLD) - នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak បានអំពាវនាវដល់បណ្តាប្រទេស G20 សហការជាមួយសមាជិកនៃអង្គការបណ្ដាប្រទេសនាំប្រេងចេញ (OPEC) និងដៃគូ (OPEC +) សំដៅធ្វើឱ្យមានស្ថិរភាពទីផ្សារថាមពល។
កម្មករក្រុមហ៊ុនប្រេងអារ៉ាកូធ្វើការនៅឯរោងចក្រចម្រាញ់ប្រេង (ប្រភព៖ AFP / TTXVN) |
នាថ្ងៃទី ១០ ខែមេសា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdel Abdulaziz bin Salman បានចាត់ទុកថា ការធានាប្រភពផ្គត់ផ្គង់ថាមពល និងថាមពលដែលមានតំលៃសមរម្យគឺជាកត្តាគន្លឹះ ដើម្បី ជួយគាំទ្រការស្ដា ខឿនសេដ្ឋកិច្ច សកលឡើងវិញ ក្រោយពេលជំងឺរាតត្បាត COVID-19 ត្រូវបានកំចាត់។
ថ្លែងនៅក្នុងសន្និសីទតាមរយៈវីដេអូ (Video Conference) ថ្នាក់រដ្ឋមន្រ្តីក្រសួងថាមពល នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីឈានមុខគេនៅលើពិភពលោក (G20) លោករដ្ឋមន្ត្រី Abdel Abdulaziz bin Salman បានថ្លែងថា “ការដែលមានប្រភពថាមពល ដែលអាចអភិក្រមយ៉ាងងាយស្រួល គួរឲ្យជឿទុកចិត្ត ហើយមានតម្លៃសមរម្យត្រូវបានចាត់ទុកថាចាំបាច់សម្រាប់ដំណើរការសេវាកម្មមូលដ្ឋាន ដែលក្នុងនោះមានការថែទាំសុខភាព និងជួយគាំទ្រដល់ការខិតខំប្រឹងប្រែងស្ដារខឿនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗឡើងវិញ"។
នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak បានអំពាវនាវដល់បណ្តាប្រទេស G20 សហការជាមួយសមាជិកនៃអង្គការបណ្ដាប្រទេសនាំប្រេងចេញ (OPEC) និងដៃគូ (OPEC +) សំដៅធ្វើឱ្យមានស្ថិរភាពទីផ្សារថាមពលផងដែរ។
សន្និសីទតាមរយៈអនឡាញថ្នាក់រដ្ឋមន្រ្តីក្រសួងថាមពល G20 ត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យមានស្ថិរភាពនូវទីផ្សារប្រេងក្នុងបរិបទ ដែលជំងឺរាតត្បាត Covid – 19 បានធ្វើឲ្យតម្រូវការប្រេងបានថយចុះយ៉ាងគំហុកនៅលើពិភពលោក៕