អឺរ៉ុបព្រមានការវាយប្រហារដោយអាវុធគីមីនិងបច្ចេកវិទ្យាខ្ពស់


អឺរ៉ុបព្រមានការវាយប្រហារដោយអាវុធគីមីនិងបច្ចេកវិទ្យាខ្ពស់ - ảnh 1
អឺរ៉ុបព្រមានការវាយប្រហារដោយអាវុធគីមីនិងបច្ចេកវិទ្យាខ្ពស់ (Image: VNA)

(VOVworld) – អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងស្វែងរកកម្មសិទ្ធិអាវុធ
 នុយក្លេអ៊ែរនិងអវុធជីវសាស្ត្ររួមជាមួយបណ្ដាអាវុធប្រល័យលោកផ្សេងៗ
ទៀតដើម្បីដំណើរការវាយប្រហារភេវរកម្មតម្រង់ទៅលើអឺរ៉ុប។ នេះគឺជាសេចក្តី​
ប្រ កាសរបស់លោក George Bertu Silva មេបញ្ជាការរងអង្គភាពប្រឆាំងលិទ្ធិ
ភេរវកម្មចំណុះគណៈកម្មាធិការអឺរ៉ុបនៅសន្និសីទប្រឆាំងភេរវកម្មដែលបាន
ប្រព្រឹ ត្តទៅនៅទីក្រុងឡុង (អង់គ្លេស) នាថ្ងៃទី ១៩ មេសា។ លេខាធិការរង
អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jamie Shea ក៏បាន
យល់ព្រមអំពី គំនិតនេះ ព្រមទាំង ចាត់ទុកថា៖ IS អាចនឹងបែងចែកជាក្រុម
ភេរវកម្មចំនួន ២ ក្នុង នោះ ក្រុមមួយនឹងទទួលខុសត្រូវការពារតំបន់ដែល
អង្គការនេះទន្ទ្រានកាន់កាប់ បាននៅស៊ីរីនិងអ៊ីរ៉ាក់ កំពុងបង្រួញតូចទៅៗ
ក្រុមទី ២ នឹងទទួលខុសត្រូវបង្កើត បណ្ដាអង្គភាពភេរវកម្មនៅអឺរ៉ុប។ នៅ
សន្និសីទលើកនេះ អង្គសន្និសីទបានលើក ឡើងបញ្ហាថា៖ មុខសញ្ញា
ភេរវករនានាកំពុងខំប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី​សំដៅជៀសរាង
ការឃ្លាំមើលនៃបណ្ដាស្ថាប័នចារកម្មចំពោះការត្រៀមរៀបចំឲ្យ
 ការវាយប្រហារភេរវកម្មរបស់គេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ