អឺរ៉ុបព្រួយបារម្ភអំពីបទហាមប្រាមនាំចូលកសិផលរបស់រុស្ស៊ី
|
អឺរ៉ុបព្រួយបារម្ភចំពោះបទហាមប្រាមនាំចូលកសិផលរបស់រុស្ស៊ី
(រូបថតៈ AFP/TTXVN) |
(VOVworld)-បណ្តាក្រុមហ៊ុនផលិតរបស់អឺរ៉ុបបានសម្តែងការព្រួយបារម្ភ អំពីបទ ហាមប្រាមនាំចូលកសិផលពីម៉ូស្គូ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើអនុក្រិត្យ សំដៅតបតវិញរាល់វិធានការដាក់ទណ្ឌកម្មរបស់ លោកខាងលិចមកលើប្រទេសនេះ។ ក្រុមប្រឹក្សាកសិកម្មនិងស្បៀងអាហាររបស់ ប្រទេសដាណឺម៉ាក់មានការព្រួយបារម្ភ ដោយសារការហាមប្រាមនេះ នឹងធ្វើឲ្យចំណូលពីការនាំចេញកសិផលរបស់ដាណឺម៉ាកថយចុះ។ ក្នុងពេលជាមួយគ្នានោះ ក្រិចមិនត្រឹមតែព្រួយបារម្មចំពោះនិន្នាការខ្វះគ្រឿងបន្លាស់ សម្រាប់ប្រព័ន្ធអាវុធ របស់រុស្ស៊ីដែលកងទ័ពក្រិចកំពុងប្រើប្រាស់ ក៏ដូចជាកាផ្គត់ផ្គង់ប្រេងរ៉ែផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Alexander Stubb បានឲ្យដឹងនាថ្ងៃទី៦សីហាថា ហ្វំាងឡង់នឹងស្វែងរកការសង់សំណង់ពីសហភាព
អឺរ៉ុប ប្រសិនបើរាល់វិធានការដែល EU ដាក់ទៅលើរុស្ស៊ីជះឥទ្ធិពលដល់សេដ្ឋកិច្ច
របស់ប្រទេសនេះ៕