អឺរ៉ុបព្រួយបារម្ភអំពីភាពជាប់គាំងខាងនយោបាយនៅអាល្លឺម៉ង់

(VOVWORLD) - ថ្លែងមតិនាថ្ងៃទី២១ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសប៉ូឡួញលោក Witold Waszczykowski ឲ្យដឹងថា អាល្លឺម៉ង់ជាខឿនសេដ្ឋកិច្ចធំបំផុត ព្រមទាំងមាន ឥទ្ធិពលខាងនយោបាយដ៏ខ្លាំងក្លានៅអឺរ៉ុប មានតួនាទីសំខាន់ក្នុងអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO) ក៏ដូចជាលើទូទាំងពិភពលោក។ 

អឺរ៉ុបព្រួយបារម្ភអំពីភាពជាប់គាំងខាងនយោបាយនៅអាល្លឺម៉ង់ - ảnh 1លោកស្រី Angela Merkel ក្នុងកិច្ចប្រជុំសមាជិកសភា CDU/CSU នាថ្ងៃទី២០ វិច្ឆិកា (រូបថត៖ Reuters) 

ដោយហេតុ នេះ ការដែលគណៈបក្សនយោបាយនៃប្រទេសនេះមិនទាន់ទទួលបានកិច្ចព្រម ព្រៀងរួមដើម្បីបង្កើតរដ្ឋាភិបាលនោះ នឹងជះឥទ្ធិពលអាក្រក់ទៅលើស្ថានភាព អន្តរជាតិ។

        ក្នុងពេលនោះ នៅអាល្លឺម៉ង់ អធិការបតីលោកស្រី Angela Merkel បាន សំរេចមិនលាលែងពីតំណែង ហើយឲ្យដឹងថា ខ្លួនត្រៀមជាស្រេចដឹកនាំគណៈ បក្ស CDU ចូលរួមការបោះឆ្នោតសកលថ្មីមួយ។ ការបោះឆ្នោតសកលថ្មីមួយក៏ជា លទ្ធភាពដែលត្រូវបានយកចិត្តទុកដាក់ជាច្រើនបំផុតនាបច្ចុប្បន្ននៅអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ