អឺរ៉ុបមានក្ដី​សោកស្តាយ ចំពោះការ​ដែលសហរដ្ឋអាមេរិក​បានសម្រេចចិត្ត​ដកខ្លួន​ចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ

(VOVWORLD) - រដ្ឋាភិបាលអាមេរិកបានត្រៀមរៀបចំដកខ្លួនចេញ ពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃនារយៈពេល ៦ ខែខាងមុខ ដោយហេតុ ផលថា “រុស្ស៊ីបានរំលោភលើលក្ខខ័ណ្ឌនៃសន្ធិសញ្ញានេះជាម្តងហើយម្តងទៀត”។
អឺរ៉ុបមានក្ដី​សោកស្តាយ ចំពោះការ​ដែលសហរដ្ឋអាមេរិក​បានសម្រេចចិត្ត​ដកខ្លួន​ចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ảnh 1 សហរដ្ឋអាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ (រូបថត៖ TTXVN)

ប្រទេសអឺរ៉ុបចំនួន ១០ បានចេញសេចក្តី ថ្លែងការណ៍រួម ដែលសម្តែង ក្ដីសោកស្តាយចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក អំពីការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ជាកិច្ចព្រមព្រៀងដែលប្រទេសទាំងនេះបានចាត់ទុកថាបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការកសាងទំនុកទុកចិត្តអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅសំដៅពង្រឹងសន្តិសុខ និងតម្លាភាពនៅ តំបន់អឺរ៉ុប - មហាសមុទ្រអាត្លង់ទិក។

ក្នុងសេចក្តីថ្លែងការណ៍រួម ដែលបាននាំចេញកាលពីថ្ងៃទី ២២ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អេស្ប៉ាញ ហ្វាំងឡង់ អ៊ីតាលី លុចសំបួ ហូឡង់ សាធារណរដ្ឋឆែក និងស៊ុយអែត សុទ្ធតែបានបង្ហាញក្ដីសោកស្តាយចំពោះការប្រកាសរបស់រដ្ឋាភិបាលអាមេរិកអំពីការត្រៀមរៀបចំដកខ្លួន ចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃនារយៈពេល ៦ ខែខាងមុខ ដោយហេតុផលថា “រុស្ស៊ីបានរំលោភលើលក្ខខ័ណ្ឌនៃសន្ធិសញ្ញានេះជាម្តងហើយម្តងទៀត”។ រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសបានសន្យាបន្តអនុវត្តសន្ធិសញ្ញានេះ ដែលមានតម្លៃកាន់តែខ្លាំងឡើង ចំពោះរចនាសម្ព័ន្ធត្រួតពិនិត្យអាវុធ និងសន្តិសុខរួម។ ប្រទេសទាំងនេះក៏បានលើកច្បាស់ថា នឹងបន្តធ្វើការសន្ទនាជាមួយរុស្ស៊ីដោយឈរលើមូលដ្ឋាននៃមតិឯកភាពគ្នាមុននេះ រវាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) និងដៃគូអឺរ៉ុបដទៃទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ