អឺរ៉ុបស្នើឱ្យរុស្ស៊ីបោះជំហានជាក់ស្ដែង ដើម្បីបញ្ជុះកម្ដៅភាពតានតឹង
(VOVWORLD) - ប្រមុខរដ្ឋទាំងពីរបានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យអឺរ៉ុបសាមគ្គីភាព ហើយស្នើឱ្យរុស្ស៊ីធ្វើការបោះជំហានជាក់ស្ដែង សំដៅបញ្ចុះកំដៅភាពតានតឹងនាបច្ចុប្បន្ន ទាក់ទងនឹងបញ្ហាអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់ Olaf Scholz (ឆ្វេង) និងសមភាគីអេស្ប៉ាញលោក Pedro Sanchez (ប្រភព៖ independent.co.uk) |
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអេស្ប៉ាញ ចាប់តាំងពីពេលឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់មក នៅថ្ងៃទី ១៧ ខែមករា អធិការបតី លោក Olaf Scholz និងសមភាគីនៃប្រទេសម្ចាស់ផ្ទះលោក Pedro Sanchez បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗក្នុងតំបន់ ក្នុងនោះ ផ្តោតសំខាន់លើ ភាពតានតឹងបច្ចុប្បន្នក្នុងទំនាក់ទំនងរវាងប្រទេសលោកខាងលិចជាមួយរុស្ស៊ី និងហានិភ័យជម្លោះយោធាដែលអាចផ្ទុះឡើងនៅតាមតំបន់ព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រមុខរដ្ឋទាំងពីរបានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យអឺរ៉ុបសាមគ្គីភាព ហើយស្នើឱ្យរុស្ស៊ីធ្វើការបោះជំហានជាក់ស្ដែង សំដៅបញ្ចុះកំដៅភាពតានតឹងនាបច្ចុប្បន្ន ទាក់ទងនឹងបញ្ហាអ៊ុយក្រែន ក្នុងបរិបទដែលការខិតខំប្រឹងប្រែងការទូតកំពុងបន្តត្រូវបានអនុវត្តន៍ ដើម្បីលុបបំបាត់ហានិភ័យសង្គ្រាមនៅច្រកទ្វារទៅកាន់អឺរ៉ុប។ មេដឹកនាំទាំងពីរក៏បានប្តេជ្ញាថានឹង ធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីធានាចៀសវៀងជម្លោះផងដែរ៕