អឺរ៉ុបស្វែងរកដំណោះស្រាយដើម្បីជួយឧបត្ថម្ភ​ប្រជាជននិងអាជីវកម្មក្នុងរង្វិល​ខ្យល់ព្យុះនៃវិបត្តិតម្លៃ និងអតិផរណា

(VOVWORLD) - អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកំពុងបន្តវិលជុំវិញកម្រិតខ្ពស់បំផុត ដែលនាំឱ្យតម្លៃថាមពល អត្រាការប្រាក់ និងការចំណាយលើស្បៀងអាហារកើនឡើងក្នុងពេលតែមួយ។
អឺរ៉ុបស្វែងរកដំណោះស្រាយដើម្បីជួយឧបត្ថម្ភ​ប្រជាជននិងអាជីវកម្មក្នុងរង្វិល​ខ្យល់ព្យុះនៃវិបត្តិតម្លៃ និងអតិផរណា - ảnh 1ផ្សារមួយក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ (រូបថត៖ ស៊ីនហួ)

កាលពីខែតុលាកន្លងទៅ សន្ទស្សន៍តម្លៃប្រើប្រាស់ក្នុងតំបន់ eurozone បានកើនឡើងជាមធ្យម ១០,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលប្រាក់ចំណូលរបស់ពលករក្នុងត្រីមាសទី ២ បានកើនឡើងត្រឹមតែ ៤,១% បើប្រៀបធៀបនឹងមួយឆ្នាំមុន។ តម្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងថ្លៃជួលផ្ទះសុទ្ធតែបានកើនឡើងក្នុងទិសដៅ "ខ្យង" ហើយប្រាក់ចំណូលជាក់ស្តែងរបស់ពលករបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដោយសារតែទីផ្សារការងាររឹតបន្តឹង។ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារហិរញ្ញវត្ថុអង់គ្លេសបានឱ្យដឹងថា មនុស្សជិត ៣២ លាននាក់ ស្មើនឹង ៦០% នៃចំនួនមនុស្សពេញវ័យសរុបនៅក្នុងប្រទេសនេះ ទទួលរងសម្ពាធក្នុងការទូទាត់វិក័យប័ត្រប្រចាំថ្ងៃ។ ក្នុងពេលជាមួយគ្នានោះ ការស្ទង់មតិមួយនៅប្រទេសអាល្លឺម៉ង់បានបង្ហាញថា អ្នកឆ្លើយសំណួរជាង ៩០% បាននិយាយថា ពួកគេត្រូវកាត់បន្ថយការចំណាយដោយសារតែតម្លៃកើនឡើង។

ដោយហេតុនេះ នាបច្ចុប្បន្ន ការជួយឧបត្ថម្ភក្រុមគ្រួសារ និងសហគ្រាសជំនះពុះពារលើវិបត្តិតម្លៃ កំពុងជាអាទិភាពចម្បងមួយរបស់អឺរ៉ុប។ រដ្ឋមន្រ្តីហិរញ្ញវត្ថុក្នុងតំបន់ចាយប្រាក់អឺរ៉ូនាពេលថ្មីៗនេះ បានពិភាក្សាអំពីវិធានការសម្របសម្រួលដើម្បីជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចដើម្បីទប់ទល់នឹងស្ថានភាពតម្លៃថាមពលកើនឡើង និងត្រៀមរៀបចំឱ្យបានល្អប្រសើរ សម្រាប់វិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ