អារ៉ាប៊ីសាអូឌីត បើកតាំងពិព័រណ៍ការពារជាតិដំបូងបង្អស់នៅលើពិភពលោកនៅ Riyadh
(VOVWORLD) - នៅថ្ងៃទី៦ ខែមីនា អារ៉ាប៊ីសាអូឌីតបានបើកការតាំងពិព័រណ៍ការពារជាតិដំបូងបង្អស់នៅលើពិភពលោកនៅរដ្ឋធានី Riyadh។
ការតាំងពិព័រណ៍ការពារជាតិដំបូងបង្អស់នៅលើពិភពលោកនៅRiyadh។ (រូបថត៖ sawahpress.com) |
ការតាំងពិព័រណ៍នេះ នឹងអូស់បន្លាយរយៈពេល៤ថ្ងៃ រួមមានពន្លាជាតិចំនួន ១៥ ដោយបានទាក់ទាញអ្នកតាំងពិព័រណ៍ជាង ៦០០នាក់ មកពី ៤៥ ប្រទេសនិងតំបន់ដែនដី។
ការតាំងពិព័រណ៍ការពារជាតិពិភពលោកនេះត្រូវបានអគ្គនាយកដ្ឋានឧស្សាហកម្មយោធាអារ៉ាប៊ីសាអូឌីតរៀបចំឡើង ហើយត្រូវបានរំពឹងថានឹងប្រព្រឹត្តិទៅជារៀងរាល់ពីរឆ្នាំម្តង ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីបំផុតរបស់បណ្តាប្រទេសនៅលើពិភពលោក។ នេះក៏ជាឱកាសសម្រាប់អារ៉ាប៊ីសាអូឌីត ដើម្បីឧទ្ទេសនាមពីវិស័យឧស្សាហកម្មការពារជាតិ ដែលកំពុងអាភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅអារ៉ាប៊ីសាអូឌីត ទៅកាន់ដៃគូអន្តរជាតិរបស់ខ្លួនផងដែរ៕