អារ៉ាប៊ីសាអូឌីត​តែងតាំង​ឯកអគ្គរដ្ឋទូត​​ប្រចាំ​ប្រទេស​ស៊ីរី​ ក្រោយ​​រយៈពេល​ជាង​១០​ឆ្នាំ

(VOVWORLD) - កាលពីថ្ងៃទី២៦ ខែឧសភា អារ៉ាប៊ីសាអូឌីតបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសស៊ីរី។ នេះជាឯកអគ្គរដ្ឋទូតដំបូងរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅ ទីក្រុង Damascus ចាប់តាំងពីស្ថានទូតរបស់ប្រទេសនេះបានបិទទ្វារក្នុងឆ្នាំ ២០១២។ ឯកអគ្គរដ្ឋទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅស៊ីរី គឺលោក Faisal Al-Mujfel ។

កាលពីដើមឆ្នាំ អារ៉ាប៊ីសាអូឌីតបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសស៊ីរីឡើងវិញ ក្រោយរយៈពេលជាង ១០ ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងការទូត ក្នុងបរិបទនៃជម្លោះនៅក្នុងប្រទេសស៊ីរី។

អារ៉ាប៊ីសាអូឌីត​តែងតាំង​ឯកអគ្គរដ្ឋទូត​​ប្រចាំ​ប្រទេស​ស៊ីរី​ ក្រោយ​​រយៈពេល​ជាង​១០​ឆ្នាំ - ảnh 1ឯកអគ្គរដ្ឋទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅស៊ីរីគឺលោក Faisal Al-Mujfel។ ប្រភព៖ alarabiya news

នៅខែមេសា ឆ្នាំ ២០២៣ ក្រសួងការបរទេសស៊ីរីបានប្រកាសពីការស្ដារឡើងវិញនូវសេវាកុងស៊ុល និងសកម្មភាពអាកាសចរណ៍ជាមួយអារ៉ាប៊ីសាអូឌីត ដែលគូសសញ្ញាជាជំហានដ៏សំខាន់មួយក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅខែធ្នូ ឆ្នាំ ២០២៣ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានតែងតាំងលោក Ayman Soussan ជាឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអារ៉ាប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ