អារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តក្នុងតំបន់បំផុសយុទ្ធនាការយោធានៅយេម៉ែន

អារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តក្នុងតំបន់បំផុសយុទ្ធនាការយោធានៅយេម៉ែន - ảnh 1
ពួគឧទ្ទាម Houthi នៅជិតវិមានប្រធានាធិបតី
 (រូបថតៈ AFP/TTXVN)


(VOVworld)-ក្នុងការឆ្លើយតបនឹងសេចក្តីអំពាវនាវធ្វើអន្តរាគមន៍យោធារបស់
យេម៉ែន នាថ្ងៃទី២៥មិនា អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសឈូងសមុទ្រ បាន ដំណើរការយុទ្ធនាការយោធា១នៅយេម៉ែន ដោយមានឈ្មោះថា “ព្យុះទីហ្វុង” សំដៅការពាររដ្ឋាភិបាលស្របច្បាប់របស់ ប្រធានាធិបតីយេម៉ែន លោកMansour
Hadi ប្រឆាំងនឹងពួកឧទ្ទាមអ៊ីស្លាមនិកាយ Siite Houthi ។ ថ្លែងមតិជាមួយមជ្ឈ ដ្ឋានព័ត៌មានពីរដ្ឋធានីវ៉ាស៊ីនតោន  ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅ
អាមេរិកលោក Adel al-Jubeir បានជូនដំណឹងអំពីការបង្កើតសម្ព័ន្ធភាពរួមមាន
ប្រទេសចំនួន១០ ដើម្បីការពាររដ្ឋាភិបាលយេម៉ែន។ នាយប់ថ្ងៃទី២៥មិនាសេត វិមានបានជូនដំណឹងថា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន អនុញ្ញត្តិផ្តល់ជំនួយភស្តុភារនិងចារកិច្ចសម្រាប់យុទ្ធនាការប្រឆាំងពួក Houthi របស់កម្លាំងសម្ព័ន្ធមិត្តឈូងសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ