អឺរ៉ុបអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ យ៉ាងទូលំទូលាយាយ
(VOVWORLD) - ក្នុងបរិបទ ដែលចំនួនករណីឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងជា បន្តបន្ទាប់ ដែលធ្វើឲ្យប្រទេសជាច្រើនត្រូវរឹតបន្តឹងវិធានការរឹតត្បិតក្នុងការគ្រប់គ្រងជំងឺនោះ សហភាពអឺរ៉ុប (EU) បានប្រកាសថា នឹងអនុវត្តន៍យុទ្ធនាការចាក់វាក់សាំងប្រឆាំងជំងឺកូវីដ ១៩ យ៉ាងទូលំទូលំទូលាយនាចុងឆ្នាំនេះ។
(រូបថត៖ TTXVN) |
ទន្ទឹមនឹងនេះ អាល្លឺម៉ង់បានប្រកាសថានឹងចាប់ផ្តើមផែនការចាក់វ៉ាក់សាំងនៅថ្ងៃទី ២៧ ខែធ្នូ ជាពេលវេលាដែលប្រទេសកាន់តំណែងតួនាទីជាប្រធានប្ដូវវេន EU នេះបានដាក់ចេញ ដើម្បីអនុវត្តន៍កម្មវិធីចាក់វាក់សាំងលើទូទាំង EU។ ក្នុងពេលនោះ បារាំងបានប្រកាសថា នឹងទទួលវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ប្រមាណ ១,១៦ លានដូសនាចុងឆ្នាំនេះ ហើយបន្ថែមចំនួន ២,៣ លានដូសទៀតក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ ។ នៅប្រទេសអ៊ីតាលីវិញ កាលពីថ្ងៃទី ១៦ ខែធ្នូ មជ្ឈដ្ឋានមន្ត្រីរបស់ប្រទេសនេះបានអនុម័តលើផែនការចាក់វ៉ាកសាំងប្រឆាំងកូវីដ ១៩ យ៉ាងទូលំទូលាយផងដែរ៕