អៀរឡង់បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីសាកសពជនជាតិវៀតណាម ចំនួន ៣៩ នាក់នៅចក្រភពអង់គ្លេស
(VOVWORLD) - បុរសម្នាក់ឈ្មោះ Ronan Hughes អាយុ ៤០ ឆ្នាំនៅខ័ណ្ឌ Armagh County ភាគខាងជើងអៀរឡង់ ត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិវៀតណាមចំនួន ៣៩ នាក់នៅក្នុងរថយន្ត ដឹកកុងតឺន័រមួយគ្រឿងនៅរដ្ឋ Esse។
ជនសង្ស័យ Ronan Hughes (រូបថត៖ Metro/qdnd.vn) |
យោងតាមសេចក្តីប្រកាសរបស់ប៉ូលីសរដ្ឋ Essex ប្រទេសអៀរឡង់ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Ronan Hughes អាយុ ៤០ ឆ្នាំនៅខ័ណ្ឌ Armagh County ភាគខាងជើងអៀរឡង់ ត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិវៀតណាមចំនួន ៣៩ នាក់នៅក្នុងរថយន្តដឹកកុងតឺន័រមួយគ្រឿងនៅរដ្ឋ Esse ភាគឦសាននៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីខែតុលាឆ្នាំមុន។
យោងតាមប៉ូលីសរដ្ឋ Essex បានអោយដឹងថា លោក Hughes ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនាចំនួន ៣៩ ក៏ដូចជាការរំលោភបំពានលើបទបញ្ជាអន្តោប្រវេសន៍ផងដែរ។ មុខសញ្ញានេះនេះនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការជាន់ខ្ពស់ Dublin នាថ្ងៃទី ២១ ខែមេសា៕