អាលឺម៉ង់និងបារាំងពិភាក្សាអំពីបញ្ហាក្នុងតំបន់និងទំនាក់ទំនងជាមួយអាមេរិកនិងរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាតាមអ៊ិនធឺរណេតស្តីពីបញ្ហាមួយចំនួនរបស់អឺរ៉ុបក៏ដូចជាទំនាក់ទំនងរវាងឆ្នេរអាត្លង់ទិចទាំង ២ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (ខាងស្តាំ) ក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធរណេតជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron |
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌ នៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ អាល្លឺម៉ង់ - បារាំង ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧។
ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹក នាំទាំមងពីរ អាល្លឺម៉ង់និងបារាំង បានសន្យាពង្រឹងសមត្ថភាពនៃសកម្មភាពរបស់ EU ដើម្បីមូលដ្ឋានសន្តិសុខរួមក្នុងប្លុក ក្នុងនោះមានការជំរុញការទិញយន្តហោះ គ្មានមនុស្ស បើកនិងយន្ដហោះចម្បាំងជំនាន់ថ្មីនៃប្រព័ន្ធ អាកាសនាពេលអនាគត (FCAS) រថក្រោះប្រយុទ្ធនៃប្រព័ន្ធប្រយុទ្ធប្រឆាំងដីសំខាន់ (MGCS) និងការធ្វើទំនើបកម្មឧទ្ធម្ភាគចក្រ Tiger។ ក្រៅពីអាល្លឺម៉ង់និងបារាំងមក បណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏អាចចូលរួមក្នុងគម្រោងដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះផងដែរ៕