|
លោក Joachim Gauck បានតែងតាំងជាប្រធានាធិបតីថ្មីរបស់សហព័ន្ធអាលឺម៉ង់។ |
VOV-រដ្ធសភាអាលឺម៉ង់នាថ្ងៃទិ១៨មិនាបានជ្រើសតាំងលោក Joachim Gauck
ធ្វើជាប្រធានាធិបតីថ្មីរបស់សហព័ន្ធអាលឺម៉ង់។ នេះជាលើកដំបូងដែលមាន
បេក្ខជនមួយរូបមកពីភាគខាងកើតអាលឺម៉ង់បានក្លាយទៅជាប្រធានាធិបតីនៃ
ប្រទេសនេះ។ ប្រជាជនអាលឺម៉ង់សង្ឃឹមថា លោក Joachim Gauck នឹងស្ដារ
កិត្យានុភាពរបស់ប្រមុខរដ្ធមួយរូបដែលត្រូវធ្លាក់ចុះដោយសាររាល់ បញ្ហា ហិរញ្ញវត្ថុទាក់ទិនដល់ប្រធានាធិបតីអាណាត្តិមុនChristian Wulff។ នេះជាការបោះឆ្នោតប្រធានាធិបតីលើកទី៣ក្នុងរយៈពេល៣ឆ្នាំកន្លងមកនៅ អាលឺម៉ង់ក្រោយពេលប្រធានាធិបតីអាណាត្តិមុនចំនួនពីររូបបានលាលែងពី
ដំណែងដោយចៃដន្យ៕