អាល្លឺម៉ង់៖ គណៈបក្ស SPD ដាក់សម្ពាធទៅលើអធិការបតី Merkel មុននឹងជំនួបចរចា

(VOVWORLD) - នាថ្ងៃទី២៨ វិច្ឆិកា គណៈបក្សសង្គមប្រជាធិបតេយ្យ (SPD) បានដាក់សម្ពាធ ដោយសំណូមពរឲ្យអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ធ្វើការស្ដីបន្ទោស ចំពោះរដ្ឋមន្រ្តីកសិកម្មលោក Christian Schmidt ជាសមាជិកមួយរូបក្នុងភាគី អភិរក្សនិយមរបស់លោកស្រីរូបនេះ ដោយសារលោក Schmidt បានគាំទ្រការ ពន្យាពេលប្រើប្រាស់ជាតិគីមី Glyphosate ជាថ្នាំសំលាប់ស្មៅមួយប្រភេទដែល បង្កឡើងភាពចម្រូងចម្រាសក្នុងការបោះឆ្នោតនៅសហភាពអឺរ៉ុប (EU) មុននោះ មួយថ្ងៃ។ 

អាល្លឺម៉ង់៖ គណៈបក្ស SPD ដាក់សម្ពាធទៅលើអធិការបតី Merkel មុននឹងជំនួបចរចា - ảnh 1 អធិការបតីលោកស្រី Angela Merkel និងថ្នាក់ដឹកនាំគណៈបក្ស SPD លោក Martin Schulz ក្នុងជំនួបនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៧ មិនា (រូបថត៖ Reuters/TTXVN)

រដ្ឋមន្រ្តីបរិស្ថានលោក Barbara Hendrick នៃគណៈបក្ស SPD ចាត់ទុក ថា សកម្មភាពពោលខាងលើរបស់រដ្ឋមន្រ្តី Schmidt បានបង្ខូចទៅលើទំនុក ទុកចិត្តរបស់ភាគីទាំង២ក្នុងកាលៈទេសៈដែល SPD និងសម្ព័ន្ធភាពគណៈបក្ស ប្រជាធិបតេយ្យ/សង្គមគ្រីស្ទសាសនា (CDU/CSU) របស់អធិការបតីលោកស្រី Merkel កំពុងខំប្រឹងប្រែងដំណើរការចរចាបង្កើតឡើងរដ្ឋាភិបាលចម្រុះមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ