អាល្លឺម៉ង់ និងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ និងប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយម
(VOVWORLD) - អាល្លឺម៉ង់ និងចិន នឹងប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមក្នុងបញ្ហាអន្តរជាតិនានា ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគី។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (ឆ្វេង) នៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ AFP / VNA) |
នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាមួយសមាភាគីអាល្លឺម៉ង់ លោក Heiko Maas និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier កាលពីថ្ងៃទី ១ ខែកញ្ញា។
ជាក់ស្ដែង នៅក្នុងជំនួបនេះ ប្រមុខការទូតចិនលោក Wang Yi និង ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់តែងតែគោរពទំនាក់ទំនងជាមួយចិន ហើយត្រៀមខ្លួនជាស្រេចរក្សាទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយចិន ជាពិសេសក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍជាច្រើនដូចបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោក Frank-Walter Steinmeier ក៏បានសង្កត់ធ្ងន់លើគោលការណ៍ប្រទេសចិនតែមួយ និងឋានៈនៃលទ្ធិពហុភាគីនិយមក្នុងបញ្ហាអន្តរជាតិផងដែរ៕