អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass

(VOV)_សេចក្ដីអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass ត្រូវបានប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko ប្រធានាធបតីបារាំង ​លោក​ Francois Hollande
និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាំចេញនាថ្ងៃទី១​កុម្ភះ បន្ទាប់ពី
សភាពការណ៍យោធានៅប្រទេសនេះបន្តតាន​តឹងឡើង នាប៉ុន្មានថ្ងៃកន្លងទៅ។ ក្នុង
ជំនួបសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ​ទាំង៣រូប ភាគឺទាំងឡាយបានពិភាក្សាអំពី
សភាពការណ៍នាបច្ចុប្បន្ននៅអ៊ុយ​ក្រែន ហើយបង្ហាញនូវការអស់សង្ឃឹម ក្រោយពី
ពេលក្រុមជួបសន្ទនាអំពីអ៊ុយ​ក្រែនមិនទទួលបានលទ្ធផលណា១ឡើយ ក្នុងការចរ
ចារនៅទីក្រុង Minsk ( Belarus ) នាថ្ងៃទី៣១ មករា។ ប៉ុន្តែ ថ្នាក់ដឹកនាំទាំង៣រូបនេះ
សុទ្ធតែសង្កត់ធ្ងន់ដល់ភាពចាំបាច់របស់ការចរចារនេះដែរ។

អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass - ảnh 1
អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែនអំពាវនាវអោយឈប់បាញ់ភ្លាមនៅ Donbass
        ស្ដីពីសភាពការណ៍នៅភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី១ កុម្ភះ នៅទីក្រុង Donesk
 ត្រូវរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីការបាញ់កាំភ្លើងធំ។ ​ដំណាង​សហគមន៍​ជនវៀតណាម
រស់នៅនៅ  Donesk បានអោយដឹងថា៖គ្រាប់កាំភ្លើងបាន​ធ្លាក់ចំ​អាគារមានជនវៀត
ណាមរស់នៅ ប៉ុន្តែគ្មានអ្នកណាត្រូវរងរបួសទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ