អាល្លឺម៉ង់កើតមានករណីបំបុករថយន្ត ដោយបណ្ដាលឲ្យមនុសស្លាប់ និងរងរបួសជាច្រើននាក់
(VOVWORLD) -ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យមួយរូបរបស់ប៉ូលិសទីក្រុង Münsterបានឲ្យដឹងថា៖ ជនសង្ស័យបានបើករថយន្តដឹកទំនិញមួយគ្រឿងនាថ្ងៃទី ៧ មេសា បានបំបុកទៅកាន់ហ្វូងមនុស្ស នៅមុខហាង Kiepenkerl ក្នុងទីក្រុង Münster។
អាល្លឺម៉ង់កើតមានករណីបំបុករថយន្ត ដោយបណ្ដាលឲ្យមនុសស្លាប់ និងរងរបួសជាច្រើននាក់ |
នាថ្ងៃទី ៧ មេសា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានជូនដំណឹងថា៖ ជនល្មើសក្នុងករណី បំបុករថយន្តនៅទីក្រុង Münster គឺជាប្រជាពលរដ្ឋអាល្លឺម៉ង់មួយរូប ដែលមាន បញ្ហាផ្លូវចិត្ត។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យមួយរូបរបស់ប៉ូលិសទីក្រុង Münsterបានឲ្យដឹងថា៖ ជនសង្ស័យបានបើករថយន្តដឹកទំនិញមួយគ្រឿងនាថ្ងៃទី ៧ មេសា បានបំបុកទៅកាន់ហ្វូងមនុស្ស នៅមុខហាង Kiepenkerl ក្នុងទីក្រុង Münster។ បន្ទាប់មក មុខសញ្ហាពោលខាងលើបានបាញ់កាំភ្លើងអត្តឃាតខ្លួនឯង។ ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះចំនួន ២ នាក់បាត់បង់ជីវិត និង ២០ នាក់ផ្សេងៗទៀតរងរបួស។ នាបច្ចុប្បន្ន គឺគ្មានព័ត៌មានទទួលស្គាស់ថាជនរងគ្រោះទាំងនេះមានជនជាតិវៀតណាមឡើយ។ នាបច្ចុប្បន្ន មិនមានការអះអាងអ្វីៗជាផ្លូវការពីប៉ូលិសឡើយ។
រដ្ឋាភិបាលសហព័ន្ធបានផ្ញើលិខិតរំលែកទុកជូនជនរងគ្រោះ និងក្រុមគ្រួសារគេ។ អធិការបតីលោកស្រី Angela Merkel បានឲ្យដឹងថា៖លោកស្រី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីពោលខាងលើដែលកើតឡើងនៅMünster។ ប្រធានាធិបតី លោក Frank Walter Steinmeier ក៏បានសម្តែងការសោកស្តាយចំពោះករណីនេះផងដែរ៕