អាល្លឺម៉ង់ខំប្រឹងប្រែងស្វែងរកច្រកចេញសម្រាប់ជំលោះនៅអ៊ុយក្រែន

អាល្លឺម៉ង់ខំប្រឹងប្រែងស្វែងរកច្រកចេញសម្រាប់ជំលោះនៅអ៊ុយក្រែន - ảnh 1
អាល្លឺម៉ង់ខំប្រឹងប្រែងស្វែងរកច្រកចេញសម្រាប់ជំលោះនៅអ៊ុយក្រែន
 (រូបថតៈ wiwo.de)


(VOVworld)-នាយប់ថ្ងៃទី២២សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានមានជំនួបចរចាតាមទូរស័ព្ទដោយឡែកជាមួយប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroschenko ដើម្បី ពិភាក្សាអំពីសភាពការណ៍នៅអ៊ុយក្រែន​ ជាពិសេស ទាក់ទិនដល់ក្បួនរថយន្ត
ជួយ ឧបត្ថម្ភរបស់រុស្ស៊ី។ លោកស្រី Angela Merkel បានសម្តែងការព្រួយប្រារម្ភ
ចំពោះ ការដែល ក្បួនរថយន្តជួយឧបត្ថម្ភរបស់រុស្ស៊ី ឆ្លងកាត់ព្រំដែនរវាងរុស្ស៊ី
និងអ៊ុយក្រែន  ខណៈដែលមិនទទួលបានការយល់ព្រមពី Kiev និងគ្មានការអម
ដំណើរពីគណៈកម្មកា កាកបាតក្រហមអន្តរជាតិឡើយ។លោកស្រីអធិការបតី
អាល្លឺម៉ង់ ក៏បានអំពាវនាវ​​ភាគីទាក់ទិននានា ឈានដល់កិច្ចព្រមព្រៀងឈប់
បាញ់នៅអ៊ុយក្រែនយ៉ាងឆាប់ៗ។ តាមផែនការ អធិការបតីអាល្លឺម៉ង់ នឹងទៅ
ទស្សនកិច្ចអ៊ុយក្រែន ក្នុងថ្ងៃទី២៣សីហា សំដៅស្វែងរកសំណោះស្រាយ
សន្តិភាពសម្រាប់ជំលោះបច្ចុប្បន្ន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ