អាល្លឺម៉ង់គឺជាដៃគូឈានមុខគេនិងគួរឱ្យទុកចិត្តរបស់វៀតណាមនៅអឺរ៉ុប

(VOVWORLD) -  ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

 
អាល្លឺម៉ង់គឺជាដៃគូឈានមុខគេនិងគួរឱ្យទុកចិត្តរបស់វៀតណាមនៅអឺរ៉ុប - ảnh 1អនុប្រធានរដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមធ្វើទស្សនកិច្ចនិងធ្វើការនៅប្រទេសអាល្លឺម៉ង់ (រូបថត៖ VOV) 

នាថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងប៊ែរឡាំង អនុប្រធានរដ្ឋសភា លោក Do Ba Ty បានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ លោក Thomas Oppermann។ នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Thomas Oppermann បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅអាល្លឺម៉ងរបស់លោកអនុប្រធានរដ្ឋសភាវៀតណាម Do Ba Ty លើកនេះ បានរួមចំណែកដល់ការជំរុញទំនាក់ទំនងសភាជាពិសេសនិងចំណងមិត្តភាពរវាងវៀតណាមនិងអាល្លឺម៉ង់។

ភាគីអាល្លឺម៉ង់បានអះអាងនូវការគាំទ្រចំពោះការផ្តល់សច្ចាប័នយ៉ាងឆាប់ៗ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ២ រវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រើប្រាស់គិលានុបដ្ឋាកវៀតណាមនៅប្រទេសអាល្លឺម៉ង់។ រីឯខ្លួនវិញ អនុប្រធានរដ្ឋសភា លោក Do Ba Ty បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ លើគ្រប់វិស័យ ដោយចាត់ទុកអាល្លឺម៉ង់ជាដៃគូឈានមុខគេនិងគួរឱ្យទុកចិត្តរបស់វៀតណាមនៅអឺរ៉ុបផងដែរ។

ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាននិងទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាគាំទ្រដល់ការថែរក្សាយន្តការសហប្រតិបត្តិការពហុភាគី ផ្អែកលើការគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ អនុប្រធានរដ្ឋសភាលោក Do Ba Ty បានទទួលជួបជាមួយប្រធានគណៈកម្មាធិការការពារជាតិ រដ្ឋសភាអាល្លឺម៉ង់លោក Wolfgang Hellmich; ធ្វើទស្សនកិច្ចនៅរដ្ឋហែនសិន រួមទាំងទៅទស្សនានិងធ្វើការជាមួយស្ថានទូត សហគមន៍ជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ