អាល្លឺម៉ង់គាំទ្រការជំរុញបញ្ចប់ដំណើរការចរចារ FTA រវាងវៀតណាមនិង EU យ៉ាងឆាប់ៗ
|
អាល្លឺម៉ង់គាំទ្រជំរុញកាបញ្ចប់ដំណើរការចរចារ FTA រវាងវៀតណាមនិង EU យ៉ាងឆាប់ៗ
(Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ មិថុនា វេទិការអង្គភាពអាជីវកម្មវៀតណាម-អាល្លឺម៉ង់
ដោយប្រធានបទ“យថាទស្សន៍សហប្រតិបត្តិការរវាងវៀតណាមនិងអាល្លឺម៉ង់រួម
ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU” បានបើកនៅទីក្រុង ប៊ែឡាំង ក្រោមសហាអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
លោក Vu Huy Hoang និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោកស្រី
Nguyen Thi Hoang Anh។ តំណាងនៃក្រសួងសេដ្ឋកិច្ចនិងថាមពលប្រទេសម្ចាស់ផ្ទះ សភាឧស្សាហពាណិជ្ជកម្មអាល្លឺម៉ង់រួមជាមួយអង្គភាពអាជីវកម្មនៃប្រទេសទាំង
២ ចំនួន ២ រយ បានចូលរួម វេទិការនេះ។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រី Vu Huy Hoang បានសង្កត់ធ្ងន់ថា៖អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឺរ៉ុប
និងជាច្រកទ្វាសំខាន់សំរាប់មុខទំនិញរបស់វៀតណាមនាំចេញទៅទីផ្សារផ្សេងៗ។
រដ្ឋមន្ត្រី Vu Huy Hoang បានអះអាងថា៖ វៀតណាមនិងអាល្លឺម៉ង់កំពុងមានឱកាស
ល្អដើម្បីធ្វើ អាជីវកម្មសក្តានុភាពសហប្រតិបត្តិការ ជាពិសេសពេលដែលវៀតណាម
និង EU កំពុងបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងឆ្នាំ
២០១៤។
មុននោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រី Vu Huy Hoang ឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់
លោក Sigmar Gabriel បានអះអាងថា៖ អាល្លឺម៉ង់គាំទ្រទាំងស្រុងការជំរុញដំណើរ
ការចរចារ FTA រវាង EU និងវៀតណាមបញ្ចប់យ៉ាងឆាប់ៗក្នុងឆ្នាំ ២០១៤ នេះ ៕