អាល្លឺម៉ង់ចង់មានកួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប


អាល្លឺម៉ង់ចង់មានកួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប - ảnh 1
អាល្លឺម៉ង់ចង់មានកួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ វិច្ឆិកា អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់ លោក
Georg Streiter បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះផ្តល់អាទិភាពស្វែង
 រកវិធានការណ៍ដាក់កួតាទទួលជនអន្តោប្រវេសន៍ក្នុងទូទាំងអឺរ៉ុប ក្នុងនោះ
សិទ្ធិ ជ្រកកោណជាសារវ័ន្តនៅត្រូវបានរក្សាក៏ដោយ។ លោក  Streiter បាន
ឲ្យដឹងថែម ទៀតថា៖ សេចក្តីប្រកាសពោលខាងលើត្រូវបានផ្តើមឡើងបន្ទាប់
ពីសម្ព័ន្ធភាព គណៈបក្សសង្គមគ្រិស្ដសាសនា (CSU) បានអំពាវានាវដាក់
កំហិតក្នុងការទទួល ជនចំណាកស្រុកនៅអាល្លឺម៉ង់។ អភិបាលរដ្ឋ Sachsen
-Anhalt លោក Reiner Haseloff ក៏បានអំពាវនាវឲ្យដាក់កំហិតទទួលជន
អន្តោប្រវេសន៍នៅរដ្ឋនិមួយៗផងដែរ។ នាថ្ងៃដដែល ប្រធានក្រុមប្រឹក្សារ
អឺរ៉ុប (EU) លោក Donald Tusk បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងឡាយរបស់
សហភាពអឺរ៉ុប (EU) និងទួរគីនឹងធ្វើ កិច្ចប្រជុំនៅទីក្រុង Brussels​ (ហែលហ្ស៊ីក)
នាថ្ងៃទី ២៩ វិច្ឆិកា ខាងមុខ ដើម្បី ពិភាក្សាអំពីរបៀបដោះស្រាយវិបត្តិជន
អន្តោប្រវេសន៍នាបច្ចុប្បន្ន ក៏ដូចជា កែលំអរ​ទំនាក់ទំនងរវាង EU និង Ankara
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ