អាល្លឺម៉ង់ចាប់ខ្លួនចារបុរស់មួយនាក់ដែលត្រូវជាប់សង្ស័យទាក់ទិនដល់សកម្មភាពចារកម្ម NSA
|
ដំណើការសួរចម្លើយអតីត បុគ្គលិកនៃ NSA លោក William Binney (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ កក្កដា អគ្គរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានចេញសាលក្រម អំពីការចាប់ខ្លួនបុគ្គលិកមួយនាក់របស់ស្ថាប័នចារកម្មសហព័ន្ធអាល្លឺម៉ង់ (BND) ដែល ត្រូវជាប់សង្ស័យទាក់ទិនដល់សកម្មភាពចារកម្មសំរាប់ស្ថាប័នសន្តិសុខជាតិអាមេរិក
(NSA)។ ការចាប់ខ្លួនត្រូវបានដំណើការ បន្ទាប់ពី គណៈកម្មាធិការធ្វើការស៊ើបអង្គេតនៃ រដ្ឋសភាអាល្លម៉ង់អំពីសកម្មភាពចារកម្មរបស់ NSA បានដំណើការសួរចម្លើយអតីត
បុគ្គលិកនៃ NSA លោក William Binney។ តាមលោក Binney បានឲ្យដឹងថា៖ NSA បាន
មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ BND ប៉ុន្តែ គេមិនដឹងអំពីរបៀបទទួលព័ត៌មាន
របស់ BND ពី NSA និងមិនស្គាល់ដល់អតីតចារបុរស់ Edward Snowden ទេ៕