អាល្លឺម៉ង់ចាប់ឃុំខ្លួនមុខសញ្ញាគាំពារពួកឧទ្ទាមអ៊ីស្លាម
|
អាល្លឺម៉ង់ចាប់ឃុំខ្លួនមុខសញ្ញាគាំពារពួកឧទ្ទាមអ៊ីស្លាម
(រូបថតៈ www.barenakedislam.com) |
(VOVworld)-នាថ្ងៃទី១២វិច្ឆិកា ប៉ូលិសអាល្លឺម៉ង់បានចាប់ឃុំខ្លួនជនសង្ស័យចំនួន៩
នាក់ដែលឈរនៅខាងក្រោយពួកឧទ្ទាមស៊ីរី ក្នុងនោះមានក្រុម “រដ្ឋអ៊ីស្លាម” ស្វ័យ
ប្រកាស (IS) ដែលកំពុងត្រៀមរៀបចំសកម្មភាពមិនស្របច្បាប់បង្កគ្រោះថ្មាក់
សម្រាប់ប្រទេសជាតិ។ ជនសង្ស័យទាំងនេះ មានសកម្មភាពបញ្ចូន ជនប្រដាប់អា
វុធពីអាល្លឺម៉ង់ទៅកាន់ស៊ីរីដើម្បីចូលរួមជាមួយ IS។ លើសពីនេះទៅទៀត មុខសញ្ញា
ពោលខាងលើមានសកម្មភាព រៃអង្គាសប្រាក់ចំនួនរាប់ពាន់អឺរ៉ូ ដើម្បីជួយ ឧបត្ថម្ភ
IS និងក្រុមជនជ្រុលនិយម ផ្សេងៗទៀត។
តាមស្ថាប័នព្រហ្មទណ្ឌសហព័ន្ធអាល្លឺម៉ង់ថា នៅប្រទេសនេះ មានជនជាង១
ពាន់ នាក់គាំទ្រលទ្ធិភេរវកម្មអ៊ីស្លាម។ ស្ថាប័នចារកម្មអាល្លឺម៉ងក៏បានឲ្យដឹងថា តាំង
ពីកើតជំលោះនៅស៊ីរីមក មានមុខសញ្ញាចំនួន៤៥០នាក់បានចាកចេញពី អាល្លឺម៉ង់
ចូលរួមក្នុងក្រុមជនជ្រុលនិយមនៅទីនេះ៕