អាល្លឺម៉ង់ចាប់ឃុំជនសង្ស័យភេរវកម្មពីរនាក់

អាល្លឺម៉ង់ចាប់ឃុំជនសង្ស័យភេរវកម្មពីរនាក់ - ảnh 1
អាល្លឺម៉ង់ចាប់ឃុំជនសង្ស័យភេរវកម្មពីរនាក់ (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី២២មករា វិទ្យាស្ថានកាត់ទោសអាល្លឺម៉ង់ប្រចាំនៅទីក្រុង
Karlsruhe បានជូនដំណឹងថា ចាប់ឃុំមុខសញ្ញាចំនួន២នាក់ នៅរដ្ឋ Rhine-
Westphalia ដោយមានជាប់សង្ស័យចូលរួមសកម្មភាពភេរវកម្មនៅប្រទេស
អាល្លឺម៉ង់។ មុខ សញ្ញាពីរនាក់នេះគឺ Mustafa C អាយុ២៦ឆ្នាំ និង Sebastian
អាយុ២៧ឆ្នាំ។ មុខ សញ្ញា១នាក់ក្នុងចំណោម២នាក់នេះត្រូវបានចាត់ទុកថា កំពុងរៀបចំផែនការត្រៀមឲ្យ​សកម្មភាពភេរវកម្មទ្រង់ទ្រាយធំលើទឹកដី
អាល្លឺម៉ង់។

        មុននោះ ក្នុងយុទ្ធនាការណ៍បោសសំអាតជនសង្ស័យភេរវកម្ម មជ្ឈដ្ឋាន
មន្ត្រី អាល្លឺម៉ង់បានចាប់ឃុំមុខសញ្ញា២នាក់នៅបែកឡាំង។ មុខសញ្ញាទាំងពីរ
នាក់នេះ ត្រូវចោទប្រកាន់ថា ដឹកនាំបណ្តាញអ៊ីស្លាម “ Moabit” ស្វ័យប្រកាស
នៅបែកឡាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ