អាល្លឺម៉ង់ច្រានចោលសំណើររបស់អាមេរិកស្ដីពីការចាត់បញ្ជូនកងទ័ពថ្មើរជើងទៅកាន់ស៊ីរី
(VOVWORLD) -អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានលើកច្បាស់ថារដ្ឋាភិបាលអាល្លឺម៉ង់បន្តអនុវត្តន៍រាល់វិធានការដូចនា បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃ សម្ព័ន្ធភាពអន្តជាតិប្រឆាំង IS ពោលគឺមិនចាត់បញ្ជូនកងទ័ពថ្មើរជើងទៅកាន់ស៊ីរីឡើយ។
ទាហានអាល្លឺម៉ង់បានចូលរួមសមយុទ្ធអង្គការណាតូអាត្លង់ទិកខាងជើង (រូបថត៖ vnanet.vn) |
នាថ្ងៃទី ៨ ខែកក្កដា រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា ប្រទេសនេះគ្មានផែនការ ចាត់បញ្ជូនកងទ័ពថ្មើរជើងទៅកាន់ស៊ីរីឡើយ ដោយច្រានចោលសំណើររបស់អាមេរិកស្ដីពីការអំពាវនាវដល់ប្រទេសអឺរ៉ុបនេះបង្កើនការធ្វើអន្តរគមន៍យោធាក្នុង ការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានលើកច្បាស់ថារដ្ឋាភិបាលអាល្លឺម៉ង់បន្តអនុវត្តន៍រាល់វិធានការដូចនាបច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃ សម្ព័ន្ធភាពអន្តជាតិប្រឆាំង IS ពោលគឺមិនចាត់បញ្ជូនកងទ័ពថ្មើរជើងទៅកាន់ស៊ីរីឡើយ។
កាលពីថ្ងៃទី ៧ ខែកក្កដា បេសកជនអាមេរិកទទួលបន្ទុកបញ្ហាស៊ីរី លោក James Jeffrey បានឲ្យដឹងថា អាមរិកមានបំណង់ថា អាល្លឺម៉ង់នឹងចាត់បញ្ជូនកងទ័ពថ្មើរជើងទៅកាន់ស៊ីរីភាគខាងជើង ហើយបង្កើនការដាក់ពង្រាយយោធាក្នុងការប្រយុទ្ធប្រឆាំង IS៕