អាល្លឺម៉ង់ច្រាលចោលសំណើរអញ្ជើញរុស្ស៊ីចូលរួមក្រុម G7 របស់អាមេរិក

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា បើទោះជាទំនាក់ទំនងជាមួយរុស្ស៊ីនៅតែមានការលំបាកលើវិស័យជាច្រើនក៏ដោយ ប៉ុន្តែចាំបាច់ត្រូវទទួលស្គាល់ថាពិភពលោកត្រូវការរុស្ស៊ី ដើម្បីដោះស្រាយជម្លោះដូចជានៅស៊ីរី លីប៊ី និងអ៊ុយក្រែនផងដែរ។
អាល្លឺម៉ង់ច្រាលចោលសំណើរអញ្ជើញរុស្ស៊ីចូលរួមក្រុម G7 របស់អាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas (រូបថត៖ TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត“ Rheinische Post” ចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានឲ្យដឹង ទីក្រុងប៊ែរឡាំងបានច្រានចោលសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ស្ដីពីការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមឡើងវិញនៅក្នុងក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ G7 ។

យោងតាមរដ្ឋមន្រ្តីការបរទេស លោក Maas ថា លោកមិនបានមើលឃើញឱកាសសម្រាប់រុស្ស៊ី ចូលរួម G7 ឡើងវិញនោះទេ ដរាបណាមិនទាន់ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយជម្លោះនៅគ្រីមៀ ក៏ដូចជានៅតំបន់ភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា បើទោះជាទំនាក់ទំនងជាមួយរុស្ស៊ីនៅតែមានការលំបាកលើវិស័យជាច្រើនក៏ដោយ ប៉ុន្តែចាំបាច់ត្រូវទទួលស្គាល់ថាពិភពលោកត្រូវការរុស្ស៊ី ដើម្បីដោះស្រាយជម្លោះដូចជានៅស៊ីរី លីប៊ី និងអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ