អាល្លឺម៉ង់​ជា​ប្រទេស​ដែល​មានចំនួន​​ករណី​ឆ្លងជំងឺ​​ថ្មី ​ច្រើន​បំផុតនៅ​លើ​​ពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៧ ខែឧសភា (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥១៦,៣ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២៧ លាននាក់។
អាល្លឺម៉ង់​ជា​ប្រទេស​ដែល​មានចំនួន​​ករណី​ឆ្លងជំងឺ​​ថ្មី ​ច្រើន​បំផុតនៅ​លើ​​ពិភពលោក - ảnh 1ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ (រូបភាព៖ AFP/TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ៤៩៧ ពាន់នាក់បន្ថែមទៀត និងមានករណីស្លាប់ចំនួនជាង ១,៩លាននាក់។ អាល្លឺម៉ង់គឺជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីដ៏ខ្ពស់បំផុតនៅលើពិភពលោក ដោយមានចំនួនជាង ៨៦.០០០ នាក់ ខណៈពេលដែលអាមេរិកបានកត់ត្រាចំនួនករណីស្លាប់ក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោកគឺ ២៩១ នាក់។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុតដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានករណីឆ្លងជំងឺជាង ៨៣,៥ លាននាក់ និងករណីស្លាប់មានចំនួនជាង ១ លាននាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ