អាល្លឺម៉ង់ជំរុញខ្លាំងការនិរទេសជនមិនបានទទួលរបបអន្តោប្រវេសុន៍


អាល្លឺម៉ង់ជំរុញខ្លាំងការនិរទេសជនមិនបានទទួលរបបអន្តោប្រវេសុន៍ - ảnh 1
អាល្លឺម៉ង់ជំរុញខ្លាំងការនិរទេសជនមិនបានទទួលរបបអន្តោប្រវេសុន៍ (Image: VNA)

(VOVworld) – តាមទួរលេខស្ថិតិថ្មីបំផុតរបស់ស្ថាប័នសហព័ន្ធអាល្លឺម៉ង់បានឲ្យ
 ដឹងថា៖ បរិមាណជនត្រូវបានបដិសេធពាក្យសូមសិទ្ធិជ្រកកោណនិងត្រូវនិរទេស
 ពីប្រទេសនេះគិតពីដើមឆ្នាំ ២០១៥ ដល់ខែសីសីហាបានលើសពី ១ ម៉ឺន នាក់ ។
 ករណីត្រូវនិរទេសភាគច្រើនជាជនមកពី “ប្រទេសមានសុវត្ថភាពល្អ” ដែលជាទី
កន្លែងមិនរងឥទ្ធិពលដោយសង្គ្រាមឬជំលោះសាសនាដ៏ធ្ងន់ធ្ងរ។ រដ្ឋាភិបាល
សហព័ន្ធអាល្លឺម៉ង់កំពុងជំរុញខ្លាំងដំណើរការពិនិត្យមើលពាក្យសូមសិទ្ធិជ្រក
កោណក្នុងនោះ ប្រជាពលរដ្ឋមកពីតំបន់បាយកាលខាងលិចគ្មានក្តីសង្ឃឹម
ទទួលបានរបបពោលខាងលើ។ មនុស្សជាច្រើននាក់បានយល់ព្រមវិលត្រឡប់
ទៅប្រទេសកំណើតវិញ។ រដ្ឋអំណាចនៅបណ្ដារដ្ឋរបស់អាល្លឺម៉ង់កំពុងរៀបចំ
ផែនការដំណើរការនិរទេសជាច្រើនចាញនាពេលខាងមុខនេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ