អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល

(VOVWORLD) - នេះគឺជាសកម្មភាពដែលរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំងឆ្នាំ ២០២៣។

អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល - ảnh 1រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Jochen Flasbarth ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ Manh Hung/TTXVN)

នាថ្ងៃទី ៣១ ខែមីនា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានសម្របសម្រួលជាមួយបណ្តាញច្នៃប្រឌិតវៀតណាមនៅអឺរ៉ុប (VINEU) រៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP) ឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធសម្រាប់ វៀតណាមត្រឹមឆ្នាំ ២០៥០”។ នេះគឺជាសកម្មភាពដែលរៀបចំឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំងឆ្នាំ ២០២៣។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានឲ្យដឹងថា ក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦ នៅចក្រភពអង់គ្លេស) វៀតណាមបានប្តេជ្ញាចិត្តក្លាយទៅជាសេដ្ឋកិច្ចអព្យាក្រឹតកាបូន ត្រឹមឆ្នាំ ២០៥០ យឺតជាងអាល្លឺម៉ង់ត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។ នេះគឺជាគោលដៅដ៏លំបាកមួយ។ ដូច្នេះ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពីដៃគូអន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅនេះ។ ហើយសិក្ខាសាលានៅខាងក្រៅកិច្ចសន្ទនាសប្តាហ៍ផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំងឆ្នាំ ២០២៣ គឺជាឱកាសសម្រាប់ភាគីនានាក្នុងការដោះស្រាយបញ្ហាសំខាន់ៗ និងទិដ្ឋភាពនៃការអនុវត្ត JETP បន្តដំណើរឆ្ពោះទៅរកវៀតណាមមួយបៃតង និងពិភពលោកមួយបែតង។

អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល - ảnh 2អ្នកជំនាញបានចូលរួមក្នុងកម្មវិធី "សំណួរនិងចម្លើយ" នៅក្នុងសិក្ខាសាលា (រូបថត៖ Manh Hung/TTXVN)

រីឯខ្លួនវិញ រដ្ឋលេខាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់អាល្លឺម៉ង់ លោក Jochen Flasbarth បានលើកឡើងថា ជាមួយនឹងអត្ថប្រយោជន៍នៃការមានសមត្ថភាពថាមពលខ្យល់ និងពន្លឺព្រះអាទិត្យដ៏ច្រើន វៀតណាមនឹងក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យអភិវឌ្ឍន៍ថាមពលនៅអាស៊ីអាគ្នេយ៏។ រដ្ឋាភិបាលវៀតណាមក៏បានបង្ហាញពីគោលដៅប្រកបដោយមហិច្ឆតាទាក់ទងនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការពឹងផ្អែកលើរោងចក្រថាមពលអគ្គិសនី។

លោក Fasbarth បានអះអាងថា អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាដៃគូដែលអាចទុកចិត្តបានដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់វៀតណាម។ ដំណោះស្រាយដែលអាចរកបានរបស់សហភាពអឺរ៉ុប (EU) ជាទូទៅ និងអាល្លឺម៉ង់ ជាពិសេសអាចផ្ទេរទៅវៀតណាមតាមរយៈសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ