អាល្លឺម៉ង់និងក្រិកប្រឆាំងជំទាស់យ៉ាងខ្លាំងការបិទច្រកទ្វារខ្សែព្រំដែន Balkan


អាល្លឺម៉ង់និងក្រិកប្រឆាំងជំទាស់យ៉ាងខ្លាំងការបិទច្រកទ្វារខ្សែព្រំដែន Balkan - ảnh 1
អាល្លឺម៉ង់និងក្រិកប្រឆាំងជំទាស់យ៉ាងខ្លាំងការបិទច្រកទ្វារខ្សែព្រំដែន Balkan (Image: VNA)

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគីក្រិក
 លោក Alexis Tsipras នាថ្ងៃទី ១០ មិនា បានរិះគន់យ៉ាងខ្លាំងការបិទច្រកទ្វារ
 ព្រំដែនជាបន្ទបន្ទាប់របស់ប្រទេស Balkan នានា សំដៅទប់ទល់នឹងរលកជន
 អន្តោប្រវេសន៍។ នាយករដ្ឋមន្ត្រីក្រិក លោក  Tsipras បានព្រមានថា៖ EU នឹង
គ្មានអនាគតប្រសិនបើមានទង្វើដូច្នេះ។ ក្នុងពេលនោះ លោកស្រី​ Merkel បាន
សង្កត់ធ្ងន់ថា៖ ការបិទច្រកទ្វារព្រំដែនមិនជាវិធានការនិរន្តភាពនិងប្រសិទ្ធភាព
ដើម្បីទប់ទល់នឹងវិបត្តិជនអន្តោប្រវេសន៍ធំបំផុតនៅអឺរ៉ុបនាបច្ចុប្បន្ននៅបាន
ឡើយ។ ការអត្ថិប្បាយយ៉ាងខ្លាំងក្លាពោលខាងលើត្រូវបានថ្នាក់ដឹកនាំអាល្លឺម៉ង់
និងក្រិកនាំចេញបន្ទាប់ពី Slovenia និង Croatia បានបិទច្រកទ្វារព្រំដែនជាផ្លូវ
ការសំដៅទប់ស្កាត់ជនចំណាកស្រុកគ្មានលិខិតឆ្លងដែន។ ទង្វើនេះបានធ្វើ
ឲ្យជនភៀសខ្លួនរាប់ពាន់នាក់រងជាប់នៅតំបន់ព្រំដែនរវាងក្រិននិង Macedonia៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ